តើពិន្ទុជាអ្វី?
ពិន្ទុគឺជារង្វាន់ដែលទទួលបានបន្ទាប់ពីអ្នកប្រើប្រាស់ (ដែលហៅថា "អ្នកប្រើប្រាស់"គឺសំដៅលើអ្នកប្រើប្រាស់ដែលបានចុះឈ្មោះ និងចូលទៅក្នុងគណនី APP MOVE) បានបញ្ចប់ការប្រើប្រាស់រថយន្ត ការចែករំលែកការធ្វើដំណើរ និង Login ប្រចាំថ្ងៃ។ អ្នកប្រើប្រាស់អាចពិនិត្យមើលពិន្ទុដែលទទួលបាននៅក្នុង“រង្វាន់” របស់ MOVE។
ពិន្ទុត្រូវបានប្រើដើម្បីប្តូរគូប៉ុងបញ្ចុះតម្លៃ កាដូរវត្ថុអនុសាវរីយ៍ និងអត្ថប្រយោជន៍ផ្សេងទៀត។ ដើម្បីឲ្យជ្រាបច្បាស់សូមពិនិត្យមើលបទប្បញ្ញត្តិខាងក្រោម។
តើធ្វើដូចម្តេចដើម្បីទទួលបានពិន្ទុ?
ការកក់រថយន្ដ
ការចែករំលែកការធ្វើដំណើរ
Login ប្រចាំថ្ងៃ
តើត្រូវប្រើពិន្ទុយ៉ាងដូចម្តេច?
ការប្ដូរយកគូប៉ុងបញ្ចុះតម្លៃលើការកក់ជិះរថយន្ត
ការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍
ការប្តូរប័ណ្ណបញ្ចុះតម្លៃដៃគូសហការ
កំណត់សម្គាល់
ខ្លឹមសារនៃការប្ដូរពិន្ទុត្រូវបានប្រើប្រាស់ ដោយយោងតាមព័ត៌មានលម្អិត រួមទាំងវិសាលភាពនៃការប្រើប្រាស់ ពេលវេលានៃការប្រើប្រាស់ និងចំនួននៃការប្ដូរទៅតាមផលិតផលនីមួយៗ។
ពិន្ទុមិនអាចត្រូវបានប្តូរជាសាច់ប្រាក់ ផ្ទេរ លក់ ឬប្រើនៅគណនីផ្សេងទេ។ ពេលប្ដូររួចហើយ មិនអាចត្រូវលុបចោល ឬបង្វិលពិន្ទុសងវិញឡើយ។
ការបំពានលក្ខខណ្ឌ
នៅពេលដែលពិន្ទុត្រូវបានទទួលដោយខុសពីលក្ខខណ្ឌឬវិធីមិនសមរម្យ (រួមមានការបន្លំ ការរំខាន ឬការកេងចំនេញពីចន្លោះប្រហោងនៃAPP ឬចន្លោះប្រហោងនៃលក្ខខណ្ឌ.ល។) MOVE មានសិទ្ធិសម្រេចចិត្តដកពិន្ទុទាំងអស់ ឬមួយផ្នែកនៅក្នុងគណនីរបស់អ្នកប្រើប្រាស់។ ចំពោះពិន្ទុដែលបានប្រើរួច MOVE មានសិទ្ធិទាមទារមកវិញនូវ វត្ថុអនុស្សាវរីយ៍ សិទ្ធិផ្លាស់ប្តូរ និងទឹកប្រាក់បញ្ចុះតម្លៃដែលបានប្រើប្រាស់ដោយពិន្ទុក្លែងបន្លំ។
MOVE រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌណាមួយដែលបានលើកឡើងដោយមិនចាំបាច់ជូនដំណឹងជាមុន។