Move
Move
  • Home
  • Consumer
    • Services
    • Transport
    • Rewards
  • Driver
  • Enterprise
  • Press
  • More
    • Home
    • Consumer
      • Services
      • Transport
      • Rewards
    • Driver
    • Enterprise
    • Press
  • Home
  • Consumer
    • Services
    • Transport
    • Rewards
  • Driver
  • Enterprise
  • Press

អំពីសេវាកម្មជួលរថយន្តឆ្លងខេត្ត

សម្រាប់សំណួរ ឬបញ្ហាដែលមិនទាន់មានដំណោះស្រាយ  លោកអ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល support@movesuperapp.com ។

ការកក់សេវាកម្មជួលរថយន្តឆ្លងខេត្ត អតិថិជនត្រូវធ្វើការកក់មុនយ៉ាងតិច៤៥នាទី ឬ ៧ថ្ងៃមុនពេលធ្វើដំណើរ។ 


ឥឡូវនេះលោកអ្នកអាចកក់សេវាកម្មជួលរថយន្តឆ្លងខេត្តដោយចេញដំណើរពីខេត្តក្រុងដែលបានកំណត់ទៅកាន់ទីតាំង ឬគោលដៅ ខេត្តក្រុងនានាតាមរយៈអេបបានហើយតម្លៃនឹងបង្ហាញនៅក្នុង APP MOVE ។ ប្រសិនបើទីតាំងគោលដៅក្រុងឬខេត្តផ្សេងៗ ដែលមិនមាននៅក្នុងអេប សូមធ្វើការទំនាក់ទំនងមកកាន់សហការីយើងខ្ញុំតាមរយៈលេខទូរស័ព្ទ: 0187776666 ដើម្បីធ្វើការកក់។ 


តម្លៃជួលរថយន្តឆ្លងខេត្ត=ទីតាំងចេញដំណើរទៅកាន់គោលដៅក្រុង/ខេត្តក្នុងតម្លៃថេរ។

  • ផ្តល់សេវាកម្មសម្រាប់ការចេញដំណើរពីខេត្តក្រុងដែលបានកំណត់ ទៅគោលដៅក្រុង/ខេត្តតែប៉ុណ្ណោះ។
  • កំឡុងពេលធ្វើដំណើរ អតិថិជនអាចឈប់ចតបាន(មិនលើសពី 1 ម៉ោង) ប៉ុន្តែមិនអាចធ្វើការផ្លាស់ប្តូរទិសដៅផ្សេងទៀតដែលចេញពីគោលដៅធ្វើដំណើរបានទេ ។
  • តម្លៃជួលរថយន្តឆ្លងខេត្ត រួមបញ្ចូលតែថ្លៃអ្នកបើកបរ និងប្រេងឥន្ធនៈប៉ុណ្ណោះ។សម្រាប់ការចំណាយផ្សេងៗ ដូចជា ថ្លៃចំណតរថយន្ត ចាត់ទុកក្នុងតម្លៃសេវាកម្មផ្សេងៗ ជាបន្ទុករបស់អតិថិជន។


សេវាកម្មជួលរថយន្ត អាចជាជម្រើសក្នុងការបន្តការប្រើប្រាស់រថយន្តទៅកាន់គោលដៅបន្ទាប់បាន។ តម្លៃកញ្ចប់ជួលរថយន្តសរុប​ រួមបញ្ចូល​​តម្លៃជួលរថយន្តឆ្លងខេត្ត(តម្លៃ​មួយ​ជើង​) +តម្លៃកញ្ចប់ជួលរថយន្ត។ 


តម្លៃជួលរថយន្ត=​​តម្លៃកញ្ចប់មូលដ្ឋាន +តម្លៃចម្ងាយចរ ឬរយៈពេលបន្ថែម+តម្លៃសេវាកម្មផ្សេងៗ

  • ប្រសិនបើការប្រើប្រាស់មិនលើសពីកញ្ចប់មូលដ្ឋានដែលបានកំណត់ នោះពុំមានការបង់ប្រាក់បន្ថែមឡើយ។
  • ប្រសិនការប្រើប្រាស់លើសពីកញ្ចប់មូលដ្ឋានដែលបានកំណត់ នោះនឹងតម្រូវឲ្យបង់ប្រាក់បន្ថែមយោងលក្ខខណ្ឌបង់ប្រាក់ដែលដែលបានកំណត់។
  • តម្លៃកញ្ចប់មូលដ្ឋាន រួមមានតែថ្លៃអ្នកបើកបរ និងប្រេងឥន្ធនៈប៉ុណ្ណោះ។​សម្រាប់ការចំណាយផ្សេងៗ ដូចជា ថ្លៃចំណតរថយន្ត ចាត់ទុកក្នុងតម្លៃសេវាកម្មផ្សេងៗ ជាបន្ទុករបស់អតិថិជន។


 កញ្ចប់មូលដ្ឋាន រួមមានរយៈពេល និងចម្ងាយចរដែលបានកំណត់។ អតិថិជនត្រូវធ្វើការបង់ប្រាក់បន្ថែមលើតម្លៃនៃរយៈពេល​ ឬចម្ងាយចរដែលបានប្រើប្រាស់លើស។ ក្នុងករណីរយៈពេល​ និងចម្ងាយចរត្រូវបានប្រើប្រាស់លើស អតិថិជនធ្វើការបង់ប្រាក់ទៅលើតម្លៃលើសច្រើនជាងគេតែប៉ុណ្ណោះ។ 


អតិថិជនអាចធ្វើការកក់ដំណើរត្រឡប់មកវិញតាមរយៈ APP បាន។សម្រាប់ការកក់​ត្រឡប់​មក​វិញ ទីតាំងគោលដៅគឺសម្រាប់តែ​ការ​ត្រឡប់​មកខេត្តក្រុងកំណត់​​តែប៉ុណ្ណោះ ដែល​មាន​តម្លៃ​ដដែរ (តម្លៃ​មួយ​ជើង​)។

តម្លៃកញ្ចប់ជួលរថយន្តសរុប​=តម្លៃជួលរថយន្តឆ្លងខេត្ត(តម្លៃ​មួយ​ជើង​) +តម្លៃកញ្ចប់ជួលរថយន្ត(បើមាន) +តម្លៃជួលរថយន្តឆ្លងខេត្តត្រឡប់មកវិញ

  • ការកក់រថយន្តត្រឡប់មកវិញ សម្រាប់ការធ្វើដំណើរក្នុងថ្ងៃតែមួយប៉ុណ្ណោះ ហើយមិនមានអ្នកបើកបរស្នាក់នៅមួយយប់ទេ។
  • សូមធ្វើការពិគ្រោះនិងពិភាក្សារវាងអ្នកបើកបរ និងអតិថិជន ករណីមានតម្រូវការឈប់ចត ឬសម្រាកណាមួយ ដើម្បីជៀសវាងបញ្ហាសុវត្ថិភាព និងអស់កម្លាំងដែលបណ្តាលមកពីការធ្វើដំណើរផ្លូវឆ្ងាយ។
  • ប្រសិនបើអតិថិជនទៅដល់ទីតាំងគោលដៅដំបូង ហើយត្រូវត្រលប់មកវិញនៅក្នុងថ្ងៃតែមួយ អ្នកបើកបរអាចធ្វើការរង់ចាំនៅនឹងទីតាំង រយៈពេលរហូតដល់ 2 ម៉ោង។


 ក្នុងកំឡុងពេលធ្វើដំណើរអតិថិជនអាចចតឈប់ឬសម្រាកបានជាធម្មតា (មិនលើសពី 1 ម៉ោង) មុនពេលទៅដល់ទីតាំងគោលដៅ។ ករណីចតឈប់ឬសម្រាកលើសពី 1 ម៉ោង តម្រូវឲ្យអតិថិជនត្រូវធ្វើការបង់ប្រាក់បន្ថែម តារាងតម្លៃដូចខាងក្រោម៖


បន្ទាប់ពីទៅដល់ទីតាំងគោលដៅដំបូង អ្នកបើកបរអាចរង់ចាំមិនលើសពី 2 ម៉ោងសម្រាប់ការធ្វើដំណើរត្រឡប់មកវិញ។ អតិថិជនមិនតម្រូវឱ្យប្រើប្រាស់សេវាកម្មនេះដោយគ្មានការកក់ទុកក្នុងអំឡុងពេលនេះទេ។ ករណីរង់ចាំលើសពី 2 ម៉ោង តម្រូវឲ្យអតិថិជនត្រូវធ្វើការបង់ប្រាក់បន្ថែម តារាងតម្លៃដូចខាងក្រោម៖


ករណីលុបចោលការកក់ លក្ខខណ្ឌបង់ថ្លៃបន្ថែមលើការលុបចោលការកក់សេវាកម្មជួលរថយន្តឆ្លងខេត្ត ដូចខាងក្រោម៖​

  • ការលុបចោលការកក់សេវាកម្មជួលរថយន្តឆ្លងខេត្តដោយឥតគិតថ្លៃ យ៉ាងតិច៣០នាទីមុនប្រតិបត្តិការចាប់ផ្តើម។
  • ការលុបចោលការកក់សេវាកម្មជួលរថយន្តមុនប្រតិបត្តិការចាប់ផ្តើមដែលមានរយៈពេលចាប់ពី៣០នាទី អតិថិជនត្រូវបង់៣០%នៃតម្លៃកក់សេវាកម្មជួលរថយន្តឆ្លងខេត្តសរុប(តម្លៃមួយជើង)។
  • ការលុបចោលការកក់សេវាកម្មជួលរថយន្ត ក្រោយពេលរថយន្តមកដល់ទីតាំងទទួលអ្នកដំណើរ អតិថិជនត្រូវបង់៥០%នៃតម្លៃកក់សេវាកម្មជួលរថយន្តឆ្លងខេត្តសរុប(តម្លៃមួយជើង)។
  • ការលុបចោលការកក់សេវាកម្មជួលរថយន្ត ក្រោយពេលរថយន្តមកដល់ទីតាំងទទួលអ្នកដំណើរនិងរងចាំរយៈពេលលើសពី២០នាទីឡើងទៅ ពុំមានការឆ្លើយតបពីអតិថិជន ខាងយើងខ្ញុំនឹងធ្វើការលុបចោលការកក់សេវាកម្មជួលរថយន្ត ដោយអតិថិជនត្រូវបង់៥០%នៃតម្លៃកក់សេវាកម្មជួលរថយន្តឆ្លងខេត្តសរុប(តម្លៃមួយជើង)។
  • បន្ទាប់ពីរថយន្តទទួលអតិថិជនរួចរាល់ នឹងមិនអនុញ្ញាតឲ្យធ្វើការលុបចោលការកក់សេវារថយន្តបានទេ ប៉ុន្តែអាចបញ្ចប់ប្រតិបត្តិការមុនពេលកំណត់បាន ដោយអតិថិជនត្រូវបង់តម្លៃពេញ១០០%នៃតម្លៃកក់សេវាកម្មជួលរថយន្តឆ្លងខេត្តសរុប។


មុនប្រតិបត្តិការចាប់ផ្តើម អតិថិជនអាចធ្វើការលុបចោលការកក់សេវាកម្មជួលរថយន្ត នឹងបន្តធ្វើការកក់ហៅម្តងទៀត សម្រាប់ការបង់ថ្លៃបន្ថែមលើការលុបចោលការកក់ហៅ សូមពិនិត្យនៅក្នុងលក្ខខណ្ឌការលុបចោលសេវាកម្មជួលរថយន្ត។ ករណីប្រតិបត្តិការបានចាប់ផ្តើម មិនអនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរកញ្ចប់សេវាកម្មបានទេ។ 


បាន ក្នុងករណីដូចខាងក្រោម៖

  • បន្ថែមសេវាកម្មជួលបន្ត ក្រោយពីទៅដល់ទីតាំងគោលដៅ
  • បន្ថែមសេវាកម្មឆ្លងខេត្តនិងត្រឡប់មកវិញ
  • ការផ្លាស់ប្តូផ្លូវ ឬទីតាំងគោលដៅទីក្រុងឬខេត្ត មិនអាចធ្វើការកែប្រែបានទេ អតិថិជនអាចធ្វើការកក់សារជាថ្មីសម្រាប់ទីតាំងគោលដៅថ្មី ជាមួយនឹងកញ្ចប់បន្ថែម (ប្រសិនបើមាន)។


អតិថិជនអាចធ្វើការទាក់ទងមកកាន់​លេខទូរស័ព្ទ: 0187776666 ខាងសេវាកម្មអតិថិជននឹងធ្វើការដោះស្រាយបញ្ហានានាក្នុងកំឡុងពេលទទួលសេវាកម្ម។

  • បញ្ចាក់ពត៌មានលម្អិតអំពីប្រតិបត្តិការ (ទីតាំងគោលដៅក្រុង/ខេត្ត ឬសំណូមពរឈប់ចតសម្រាកក្នុងកំឡុងពេលធ្វើដំណើរជាដើម)។


អ្នកបើកបរអាចស្គាល់តំបន់ស្គាល់ទីក្រុង ឬតំបន់ផ្សេងៗ ប៉ុន្តែមិនមែនជាមគ្គុទ្ទេសក៍ទេសចរដែលបានហ្វឹកហាត់ដោយវិជ្ជាជីវៈទេ សូមអតិថិជនធ្វើការរៀបចំផែនការធ្វើដំណើររបស់អ្នកទុកជាមុន។ 


នៅពេលធ្វើការកក់ហៅ អតិថិជនអាចបំពេញនៅក្នុងតារាងមតិ ក្រុមហ៊ុននឹងធ្វើការរៀបចំតាមតម្រូវការអតិថិជនស្របតាមស្ថានភាពជាក់ស្តែង។ 


Copyright © 2026 Cambodia Ride Hailing - Move by LM CAR - All Rights Reserved.

Powered by