Move
Move
  • Home
  • Consumer
    • Services
    • Transport
    • Rewards
  • Driver
  • Enterprise
  • Press
  • More
    • Home
    • Consumer
      • Services
      • Transport
      • Rewards
    • Driver
    • Enterprise
    • Press
  • Home
  • Consumer
    • Services
    • Transport
    • Rewards
  • Driver
  • Enterprise
  • Press

អំពីសេវាកម្មជួលរថយន្ត

សម្រាប់សំណួរ ឬបញ្ហាដែលមិនទាន់មានដំណោះស្រាយ  លោកអ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល support@movesuperapp.com ។

សេវាជួលរថយន្ត គឺជាសេវាកម្មជួលរថយន្តធ្វើដំណើរក្នុងទីក្រុងគិតម៉ោង ជាមួយអ្នកបើកបរជំនាញប្រកបដោយវិជ្ជាជីវៈ ដែលមានតម្លៃសមរម្យសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ 


ការកក់សេវាកម្មជួលរថយន្ត​ អតិថិជនត្រូវធ្វើការកក់មុនយ៉ាងតិច៤៥នាទី ឬ ៧ថ្ងៃមុនពេលធ្វើដំណើរ។


សេវាកម្មកក់ជួល រថយន្កតាមអេប គឺសម្រាប់តែនៅក្នុងទីក្រុងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមានតម្រូវរការធ្វើដំណើរទៅកាន់គោលដៅនៅក្រៅតំបន់សេវាកម្មដែលមាន (ឧ. អាកាសយានដ្ឋាន) សូមទាក់ទងមកលេខ 018777666 ដើម្បីសាកសួរព័ត៌មាន។


តម្លៃជួលរថយន្ត=​​តម្លៃកញ្ចប់មូលដ្ឋាន +តម្លៃចម្ងាយចរ ឬរយៈពេលបន្ថែម+តម្លៃសេវាកម្មផ្សេងៗ

  • ប្រសិនបើការប្រើប្រាស់មិនលើសពីកញ្ចប់មូលដ្ឋានដែលបានកំណត់ នោះពុំមានការបង់ប្រាក់បន្ថែមឡើយ។
  • ប្រសិនការប្រើប្រាស់លើសពីកញ្ចប់មូលដ្ឋានដែលបានកំណត់ នោះនឹងតម្រូវឲ្យបង់ប្រាក់បន្ថែមយោងលក្ខខណ្ឌបង់ប្រាក់ដែលដែលបានកំណត់។
  • តម្លៃកញ្ចប់មូលដ្ឋាន រួមមានតែថ្លៃអ្នកបើកបរ និងប្រេងឥន្ធនៈប៉ុណ្ណោះ។​សម្រាប់ការចំណាយផ្សេងៗ ដូចជា ថ្លៃចំណតរថយន្ត ចាត់ទុកក្នុងតម្លៃសេវាកម្មផ្សេងៗ ជាបន្ទុករបស់អតិថិជន។


តារាងតម្លៃនៃកញ្ចប់សេវាកម្មអាចឆែកមើលបានក្នុង APP MOVE -កក់រថយន្ត&​ ឆ្លងខេត្ត។ 


កញ្ចប់មូលដ្ឋាន រួមមានរយៈពេល និងចម្ងាយចរដែលបានកំណត់។ អតិថិជនត្រូវធ្វើការបង់ប្រាក់បន្ថែមលើតម្លៃនៃរយៈពេល​ ឬចម្ងាយចរដែលបានប្រើប្រាស់លើស។ ក្នុងករណីរយៈពេល​ និងចម្ងាយចរត្រូវបានប្រើប្រាស់លើស អតិថិជនធ្វើការបង់ប្រាក់ទៅលើតម្លៃលើសច្រើនជាងគេតែប៉ុណ្ណោះ។ 


លោកអ្នកអាចធ្វើការលុបចោលការកក់សេវាកម្មជួលរថយន្ត មុនពេលប្រតិបត្តិការចាប់ផ្តើម។​ លក្ខខណ្ឌបង់ថ្លៃបន្ថែមលើការលុបចោលការកក់សេវាកម្មជួលរថយន្ត ដូចខាងក្រោម:

  • ការលុបចោលការកក់សេវាកម្មជួលរថយន្តប្រតិបត្តិការយ៉ាងតិច៣០នាទីមុន ដោយឥតគិតថ្លៃ
  • ការលុបចោលការកក់សេវាកម្មជួលរថយន្តមុនប្រតិបត្តិការដែលមានរយៈពេលចាប់ពី៣០នាទី អតិថិជនត្រូវបង់៣០%នៃតម្លៃកក់សេវាកម្មជួលរថយន្តសរុប។
  • ការលុបចោលការកក់សេវាកម្មជួលរថយន្ត ក្រោយពេលរថយន្តមកដល់ទីតាំងទទួលអ្នកដំណើរ អតិថិជនត្រូវបង់៥០%នៃតម្លៃកក់សេវាកម្មជួលរថយន្តសរុប។
  • ការលុបចោលការកក់សេវាកម្មជួលរថយន្ត ក្រោយពេលរថយន្តមកដល់ទីតាំងទទួលអ្នកដំណើរនិងរងចាំរយៈពេលលើសពី​២០នាទីឡើងទៅ ពុំមានការឆ្លើយតបពីអតិថិជន ខាងយើងខ្ញុំនឹងធ្វើការលុបចោលការកក់សេវាកម្មជួលរថយន្ត ដោយអតិថិជនត្រូវបង់៥០%នៃតម្លៃកក់សេវាកម្មជួលរថយន្តសរុប។
  • បន្ទាប់ពីរថយន្តទទួលអតិថិជនរួចរាល់ នឹងមិនអនុញ្ញាតឲ្យធ្វើការលុបចោលការកក់សេវារថយន្តបានទេ ប៉ុន្តែអាចបញ្ចប់ប្រតិបត្តិការមុនពេលកំណត់បាន ដោយអតិថិជនត្រូវបង់តម្លៃពេញ១០០%នៃតម្លៃកក់សេវាកម្មជួលរថយន្តសរុប។


ក្នុងកំឡុងពេលធ្វើដំណើរ អតិថិជនអាចចតឈប់បានជាធម្មតាដោយរយៈពេលឈប់ចតត្រូវបានគិតបញ្ចូលក្នុងកញ្ចប់សេវាកម្ម។ 


មុនប្រតិបត្តិការចាប់ផ្តើម អតិថិជនអាចធ្វើការលុបចោលការកក់សេវាកម្មជួលរថយន្តនឹងបន្តធ្វើការកក់ហៅម្តងទៀត សម្រាប់ការបង់ថ្លៃបន្ថែមលើការលុបចោលការកក់ហៅ សូមពិនិត្យនៅក្នុងលក្ខខណ្ឌការលុបចោលសេវាកម្មជួលរថយន្ត។ ក្នុងករណីប្រតិបត្តិការបានចាប់ផ្តើម មិនអនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរកញ្ចប់សេវាកម្មបានទេ។ 


មិនអនុញ្ញាតឲ្យកក់កញ្ចប់សេវាកម្មបន្ថែមបានទេ។ សម្រាប់រយៈពេល​ ឬចម្ងាយចរដែលបានប្រើប្រាស់លើស តម្រូវឲ្យអតិថិជនត្រូវធ្វើការបង់ប្រាក់បន្ថែម យោងតាមលក្ខខណ្ឌទូទាត់របស់ក្រុមហ៊ុន។ 


  • ករណីអតិថិជនមកដល់ទីតាំងទទួលយឺតជាងពេលវេលាចេញដំណើរ នោះរយៈពេលសេវាកម្មនឹងត្រូវបានគិតចាប់ពីពេលវេលាដែលបានកំណត់ក្នុងប្រតិបត្តិការកក់ហៅ។
  • ករណីរថយន្តមកដល់ទីតាំងទទួលយឺតជាងពេលវេលាចេញដំណើរ​ នោះរយៈពេលសេវាកម្មនឹងត្រូវបានគិតចាប់ពីពេលវេលាដែលមកដល់ទីតាំងទទួលបានអតិថិជន។


អតិថិជនអាចធ្វើការទាក់ទងមកកាន់​លេខទូរស័ព្ទ: 0187776666 ខាងសេវាកម្មអតិថិជននឹងធ្វើការដោះស្រាយបញ្ហានានាក្នុងកំឡុងពេលទទួលសេវាកម្ម។

  • ជៀសវាងករណីនេះកើតឡើងអតិថិជនអាចសុំលេខទូរស័ព្ទ ឬមធ្យោយទំនាក់ទំនងផ្សេងៗពីអ្នកបើកបរ។
  • បញ្ចាក់អំពីពត៌មានប្រតិបត្តិការជាមួយអ្នកបើកបរ(គោលដៅទីតាំងឬ រយៈពេលនៃការរងចាំជាដើម)។


អ្នកបើកបរអាចស្គាល់តំបន់ស្គាល់ទីក្រុង ឬតំបន់ផ្សេងៗ ប៉ុន្តែមិនមែនជាមគ្គុទ្ទេសក៍ទេសចរដែលបានហ្វឹកហាត់ដោយវិជ្ជាជីវៈទេ សូមអតិថិជនធ្វើការរៀបចំផែនការធ្វើដំណើររបស់អ្នកទុកជាមុន។ 


នៅពេលធ្វើការកក់ហៅ អតិថិជនអាចបំពេញនៅក្នុងតារាងមតិ ក្រុមហ៊ុននឹងធ្វើការរៀបចំតាមតម្រូវការអតិថិជនស្របតាមស្ថានភាពជាក់ស្តែង។ 


Copyright © 2026 Cambodia Ride Hailing - Move by LM CAR - All Rights Reserved.

Powered by